fastnews.me

Just another WordPress site

សិល្បះ

សាហាវមិនដែលជួប! ខឹងប្តីលួចមានស្រី ប្រពន្ធក៏សងសឹកដោយនាំប្រុស ចូលសណ្ឋាគាររាល់យប់! ពេលប្តីតាមទាន់ ប្រពន្ធក៏និយាយឌឺមួយម៉ាត់យ៉ាង…

តារា ​គ្រាន់​តែ​ជា​កក្មេង​ប្រុសស​ក្រីក្រ មក​ពី​ស្រុក​ស្រែ ហើយ​ក៏​បាន​មក​ជោគជ័យ​ក្នុង​ទីក្រុង រហូត​ក្លាយ​​ជា​មោទនភាព​របស់​អ្នក​ភូមិ​ទាំង​មូល។ កាល​ពី​នៅ​ក្មេង គេ​អាច​ប្រលង​ជាប់​ចូល​រៀន​សាលា​ល្អ​ៗ និង​មហាវិទ្យាល័យ​ល្បី​បំផុត​ប្រចាំ​ប្រទេស ហើយ​ក្រោយ​ពី​រៀន​ចប់​ ក៏​បាន​ចូល​ធ្វើ​ការ​ក្នុង​ក្រុមហ៊ុន​ធំ​មួយ និង​ទទួល​បាន​ការ​ដំឡើង​តំណែង​ជា​អ្នក​ចាត់ការ​ក្នុង​រយៈ​ពេល​ដ៏​ខខ្លី។ អ្វី​ដែល​ប្រសើរ​ថែម​ទៀត គេ​បាន​នារី​ល្អ​ម្នាក់​ដែល​មាន​ការ​អប់រំ​ខ្ពស់​មក​ធ្វើ​ជា​ភរិយា​ និង​មាន​កូន​ប្រុស​គួរ​ឲ្យ​ស្រឡាញ់​ម្នាក់​ថែម​ទៀត។ មនុស្ស​ជា​ច្រើន​បាន​សរសើរ​គេ​ថា​ជា​មនុស្ស​ពូកែ និង​គួរ​យក​ធ្វើ​ជា​បុគ្គល​គំរូ។ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​ការងារ​បាន​ប្រាក់​ខែ​កាន់​តែ​ច្រើន គេ​ក៏​សុំ​ឲ្យ​ប្រពន្ធ​លា​ឈប់​ពី​ការងារ​ដើម្បី​យក​ពេល​មើល​ថែ​ការងារ​ផ្ទះ​ឲ្យ​បាន​ពេញ​ដៃ​ពេញ​ជើង។ រយៈ​ពេល​កន្លង​ទៅ​១០​ឆ្នាំ ​គេ​ក៏​មាន​អ្វី​សព្វ​គ្រប់​បែបយ៉ាង មិន​ថា​ផ្ទះ ឡាន តំណែង​នាទី​ក្នុង​ការងារ ឬ​មុខមាត់​ក្នុង​សង្គម។ ប៉ុន្តែ​អ្វី​ទាំង​អស់​នេះ​មិន​បាន​ធ្វើ​ឲ្យ​គេ​ក្លាយ​ជា​មនុស្ស​ល្អ​បរិសុទ្ធ​ឡើយ។ គេ​តែង​គិត​ជា​និច្ច​ថា​បុរស​វ័យ​កណ្ដាល​ដែល​ទទួល​បាន​ជោគជ័យ មាន​លុយ​មាន​ឡាន​ច្រើន អ្វី​ដែល​ពួក​គេ​ទាំង​អស់​គ្នា​ត្រូវ​ការ​មាន​តែ​ម្យ៉ាង​ប៉ុណ្ណោះ​នោះ​គឺ​ការ​រក​ប្រពន្ធ​ថ្មី​ដែល​ស្អាត និង​មាន​វ័យ​ក្មេង​ជាង​ខ្លួន។ រឿងរ៉ាវ​ទាំង​អស់​បាន​ចាប់​ផ្ដើម​បន្ទាប់​ពី​ តារា ​សម្រេច​ចិត្ត​ចូល​រៀន​បន្ត​ថ្នាក់​អនុបណ្ឌិត​នៅ​មហាវិទ្យាល័យ ដែល​កម្មវិធី​សិក្សា​តម្រូវ​ឲ្យ​គេ​ចុះ​ធ្វើ​ការងារ​នៅ​តំបន់​ផ្សេង​ៗ រហូត​ធ្វើ​ឲ្យ​គេ​លែង​មាន​ពេល​មក​មើល​ថែ​ភរិយា និង​គ្រួសារ។ ប៉ុន្តែ​ភរិយា​របស់​គេ​ក៏​យោគយល់។ នាង​បំពេញ​តួនាទី​ជា​ភរិយា​បាន​យ៉ាង​ល្អ​បំផុត មិន​ដែល​រអ៊ូ ឬ​ជេរ​ប្ដី​មួយ​ម៉ាត់​ឡើយ។ តែ​ទោះ​យ៉ាង​ណា​នាង​ក៏​បាន​ដឹង​ក្នុង​ចិត្ត​ថា​ គេ​លួច​ទៅ​មាន​ប្រពន្ធ​ចុង​ខាង​ក្រៅ​ផ្ទះ ព្រោះ​អារម្មណ៍​គេ​ដែល​មាន​ចំពោះ​នាង​កាន់​តែ​តិច​ទៅ​ៗ​រហូត​ស្ទើរ​តែ​គ្មាន។ រហូត​ដល់​ថ្ងៃ​មួយ​គេ​ក៏​បាន​សុំ​ប្រពន្ធ​លែងលះ។ នាង​រន្ធត់ និង​ខូច​ចិត្ត​យ៉ាង​ខ្លាំង ទើប​សួរ​ទៅ​ប្ដី​ថា ហេតុ​អ្វី​បាន​ជា​គេ​ចង់​លែងលះ​ ព្រោះ​ជីវិត​គូ​កន្លង​មក​ក៏​មិន​ធ្លាប់​មាន​បញ្ហា​អ្វី​ជាមួយ​គ្នា​សោះ។ គេ​ឆ្លើយ​ថា “បង​លែង​ស្រឡាញ់​អូន​ហើយ ប៉ុន្តែ​កុំ​បារម្ភ​ បង​នឹង​ឲ្យ​ផ្ទះ ឲ្យ​លុយ​អូន ប៉ុន្តែ​កូន​ប្រុស​ត្រូវ​នៅ​ជាមួយ​បង”។ ក្រោយ​ពី​គេ​និយាយ​ចប់ […]