ឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ម្នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន
កម្លាំងនគរបាលប៉ុស្តិ៍​ច្បារអំពៅ២ នៃអធិការដ្ឋាននគបាលខណ្ឌច្បារអំពៅ ដឹកនាំដោយលោកវរសេនីយ៍ត្រី​ អុំ​ រតនា​ នាយប៉ុស្តិ៍​ និងមានការចូលរួមដឹកនាំដោយលោកវរសេនីយ៍ត្រី​ ឡូ​ ភិរម្យ​ អធិការរង​ទទួលផែន​គ្រឿងញៀន​ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុច មុខផ្ទះគ្នានលេខ ផ្លូវ​បេតុង ភូមិដេីមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ចំនួន ម្នាក់ ពីបទ ជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន ។
ដែល​មាន​ឈ្មោះ ជាអេឡិច ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅ ផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ។ វត្ថុតាងដកហូតបានរួមមាន៖ ក្រាមពណ៍សថ្លា (សង្ស័យជាគ្រឿងញៀន)​ ចំនួន ០៤កញ្ចប់ថង់តូច ។
បច្ចុប្បន្នជនសង្ស័យឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីកសាងសំណុំរឿងចាត់តាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published. Required fields are marked *