អានហើយពិតជាគួរអោយអាណិតអ៊ុំស្រីណាស់! ស៊ែម្នាក់មួយផងដើម្បីជួយដល់អ៊ុំស្រី ដែលមានជំងឺប្រចាំកាយ

ជួយShare ម្នាក់មួយផង🙏ដោយបានដំណឹងពីបងស្រីសារ័ត្ន Nhana Saroth អំពីជីវភាពរស់នៅយ៉ាងលំបាក របស់គ្រួសារមួយដែលនៅ ភូមិដូនឱក ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដែលរស់នៅតែពីនាក់ប្ដីប្រពន្ធ ហើយប្រពន្ធនោះក៏មានជំងឺប្រចាំកាយធ្ងន់ធ្ងរទៀត🥺មិនអាចក្រោកឈរឬសូម្បីតែអង្គុយខ្លួនឯងបាន ហើយរស់នៅក្រោមផ្ទះរបស់ប្អូនទៀត អាស្រ័យនិងអ្នកជិតខាងខ្លះ បានគេហុចខ្លះជួនខ្លះតិចតួចគ្រាន់នឹងបានរស់ ព្រោះប្រពន្ធឈឺទៅណាមិនបាន មិនមានលុយកាក់ដើម្បីនិងព្យាបាលជំងឺ សូម្បីតែកន្លែងដេកក៏ពិបាក ពេលភ្លៀងសាចរងារគ្មានភួយដណ្ដប់ មុងកន្ទេលក៏មិនដឹងជាប៉ុន្មានឆ្នាំហើយ ខោអាវមានតែមួយចង្កេះ មើលទៅពិតជាគួរឱ្យសង្វេគអាណិតអាសូរណាស់។ ហើយគាត់ក៏មានកូនប្រុសបីនាក់ផងដែរតែកូនមានគ្រួសារអស់ហើយដោយទៅរស់នៅរកស៉ីឯប្រទេសថៃ មិនដែលផ្ញើលុយនិងមិនអាចជួយចិញ្ចឹមឪពុកម្តាយបាន🥺 សុទ្ធតែជាកូនអវជាតបុត្ត។
ប្ដីឈ្មោះ ចន ជិន អាយុ៥៧ឆ្នាំ ប្រពន្ធឈ្មោះ ព្រឿន នល់ អាយុ៥៤ឆ្នាំ ដោយបានឃើញផ្ទាល់ភ្នែកបែបនេះហើយត្មាភាពពិតជាអាណិតណាស់តែគ្មានអ្វីច្រើននោះទេ សម្រាប់ជួយគាត់ មានវត្ថុទានមានបរិក្ខារមួយចំនួន
និងបច្ច័យតិចតួចតែប៉ុណ្ណោះ ដើម្បីជួយសម្រួលនិងសម្រាលទុក្ខរបស់ពួកគាត់បានមួយកម្រិតខ្លះ ដោយក្ដីអាណិត ពីព្រះសង្ឃវត្តសឿ 🙏🙏🙏 បើសិនជាមានសប្បុរសជនចង់ចូលរួមជួយគាត់សូមទំនាក់ទំនងមក
ហ្វេសប៊ុកត្មាភាពផ្ទាល់ គុណទី វត្ដសឿ ឬទំនាក់ទំនងតាមរយៈ ទូរស័ព្ទលេខ
078366477 098266477 0977555668
សូមជួយចែករំលែកព័ត៌មាននេះ Shareបន្តផង 🙏🙏🙏

Leave a Reply

Your email address will not be published. Required fields are marked *