ស្រលាញ់ខ្មែរ ជួយស៊ែរលើកទឹកចិត្តគាត់ផង!!គាត់ជាគ្រូប្រវត្តិវិទ្យានៃវិទ្យាល័យមេសាងខេត្ត….

ព្រៃវែង ៖ កាលពីថ្មីៗនេះ មានគ្រូបង្រៀនម្នាក់កំពុងធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍ព្រោះតែសិល្បៈក្នុងការបង្រៀនរបស់លោកដោយមិនឱ្យសិស្សណាម្នាក់ ធុញទ្រាន់នឹងម៉ោងគាត់បង្រៀនឡើយហើយអ្វីដែលពិសេសទៀតនោះ ជាមួយនឹងរចនាម៉ូត សម្លៀកបំពាក់ជារូបទង់ជាតិខ្មែរ ឃើញហើយពិតជាកោតសរសើរ មិនបានចំពោះ មហាទឹកចិត្តរបស់លោកគ្រូ។

យោងតាមគណនីហ្វេសប៊ុមួយដែលមានឈ្មោះថា “ប៊ុនធឿន ស្រីស្រស់” ក៏បានចែករំលែកនៅលើបណ្តាញសង្គមឲ្យដឹងយ៉ាងដូច្នេះថា៖ “គាត់ជាគ្រូប្រវត្តិវិទ្យានៃវិទ្យាល័យមេសាង សម​ត្ថភាពគាត់ខ្ញុំកម្រនឹងឃើញមានលោកគ្រូអ្នកគ្រូណាដូចណាស់។ គាត់មានសិល្បៈក្នុងការបង្រៀនដោយមិនឱ្យសិស្សណាម្នាក់ធុញទ្រាន់នឹងម៉ោងគាត់បង្រៀនឡើយ។ មេរៀនប្រវត្តិវិទ្យាទោះពិបាកប៉ុនណាគាត់ធ្វើឱ្យទៅជាងាយស្រួលទាំងអស់។

រៀនជាមួយគាត់ ខ្លី ខ្លឹម ងាយយល់ ងាយចងចាំ។ អ្វីដែលខ្ញុំចងចាំមិនភ្លេចបង្រៀនខ្ញុំ​២​ឆ្នាំគាត់មិនដែលមើលតាមសៀវភៅសូម្បីម្ដង ការចងចាំគាត់ខ្ពស់រាល់ការបរិច្ឆេទគ្មានខុ​សមួយលេខណាឡើយ។ គាត់មិនមែនបង្រៀនតែតាមសៀវភៅនោះទេ ចំណេះដឹងគាត់ទូ​លាយបង្ហាញគ្រប់យ៉ាងដែលពួកខ្ញុំចង់ដឹង។ សមត្ថភាពក៏ខ្លាំង រូបរាងវិញជួបផ្ទាល់កម្លោះក្បែរកៀន។ ស្លាប់មិនប្ដូរឈ្លោះ រស់មិនឃ្លាតជាតិសាសនា(រូបភាព)។ អ្នកស្រឡាញ់លោកគ្រូShareមួយទៅ”៕

 

 

Leave a Reply

Your email address will not be published. Required fields are marked *