រន្ធត់ណាស់នៅខ្មែរយើង! បុរសម្នាក់ ស្លាក់ក្រវិលកំប៉ុងជាប់ក្នុងបំពង់ខ្យល់ជាង ២ ឆ្នាំ មេលទៅជួបពេទ្យ ជោវៃ អោយជួយ ហើយជាលិទ្ធផលគឺ….

នៅមុននេះបន្តិច យោងតាមហ្វេសបុកផេចផ្លូវការរបស់ Cho Ray Phnom Penh Hospital បានបង្ហោះសារបែបនេះថា: ករណីឆ្លុះចាប់យកក្រវិលកំប៉ុងដែលជាប់ក្នុងបំពង់ខ្យល់។ មន្ទីរពេទ្យ ជោវៃ ភ្នំពេញ នាពេលកន្លងទៅនេះបានធ្វើការឆ្លុះចាប់យក ក្រវិលកំប៉ុងស្រាបៀរចេញពីបំពង់ខ្យល់របស់អ្នកជម្ងឺ ដោយវេជ្ជបណ្ឌិតឯកទេស ផ្នែក ត្រចៀក ច្រមុះ និងបំពង់ក។

អ្នកជម្ងឺ មានអាយុ ២៥ ឆ្នាំ ភេទប្រុស រូបនេះបានស្លាក់ជាប់ ក្រវិលកំប៉ុង នៅនឹងបំពង់ក អស់រយៈពេលជាង ២ ឆ្នាំមកហើយ។ ក្រោយពីបានពិគ្រោះជាមួយ ឯកទេស រួចមក អ្នកជម្ងឺចាំបាច់ត្រូវ ការឆ្លុះចាប់យកក្រវិលកំប៉ុងចេញពីបំពង់ខ្យល់ ក្រោយមកស្ថានភាពរបស់អ្នកជង្ងឺ

បានប្រសើរឡើង លំដាប់៕ ក្រោយឃើញបែបនេះ មហាជនបានចូលមកខមិនថា: រវិលកំប៉ុង ជាប់នៅបំពង់ខ្យល់រយ:ពេល២ឆ្នាំ មិនគួរឲជឿទេ? អ្នកជំងឺអាចទ្រាំបានដែរឬ? ខ្ញុំគ្រាន់តែ កូនដំណក់ទឹក ឬកំទេចគ្រាប់បាយតូចមួយចូល ឈ្លក់ ក្អក ចង់ប្រកាច់ប្រកិន ។ ជាប់នៅបំពង់អាហារ ឬបំពង់ខ្យល់? – លោកព្រះគាត់បានទុកដល់ទៅ2ឆ្នាំសំណាងហើយ – ស្រវឹងហាយណាដឹង ស្មានតែសាច់ក្លែម – គាត់ត្រូវរង្វាន់ហើយលាក់មិត្តភ័ក្ត ចង់បំបិទ ក៏លេប អាលស្អែកទៅបើកយករង្វាន់ម្នាក់អែង៕

Leave a Reply

Your email address will not be published. Required fields are marked *